ក្រុមការងារ លោកជំទាវ បាន ស្រីមុំ នាំយកមូលនិធិ សម្តេចក្រឡាហោម ជូនដល់ស្រ្តីសម្រាលកូន ចំនួន៤គ្រួសារ


ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារ លោក ជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បាននាំយក​មូលនិធិសម្តេចក្រឡាហោម ស ខេង​ សាខាស្រុកសាលាក្រៅ ដឹកនាំដោយ​លោក ម៉ី​ វុទ្ធារ៉ា ក្នុងនាមឯកឧត្តម អីុ ឈាន និងលោកជំទាវ បាន ស្រីមុំ និងមានការ​អញ្ជើញចូលរួម​ពីលោកជំទាវ ពៅ​ សុខ បានដឹកនាំក្រុម​ការងារចុះសួរ​សុខទុកនិង​នាំយកអំណោយជាថវិកា២០០,០០០រៀល ក្នុងមួយគ្រួសារៗ ជូនដល់ស្ត្រីសម្រាលកូន​ចំនួន៤គ្រួសារ ដែល២គ្រួសារនៅភូមិ​ស្ទឹង​កាច់ ឃុំស្ទឹងកាច់ ២គ្រួសារទៀតនៅភូមិ​សំបូរនិងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ។

មានប្រសាសន៍​ក្នុងឱកាសនោះ ក្រុមការងារ​បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម​ ស ខេង​ ជូនស្រ្តីសម្រាលកូន​និងក្រុមគ្រួសារ​ទាំង៤ ព្រមទាំងបានប្រគល់​ថវិកាមូលនិធិផងដែរ ។

គណបក្សប្រជាជន​កម្ពុជាតែងបានយល់​ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាល:ទេស: មិនបានសន្យាទេ ដឹងតែពីជួយ ។