អបអរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនយក្សរបស់អាមេរិក


ឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាមានប្រសាសន៍ថាកាលគាត់ធ្វើជាមន្ត្រីទូតនៅមុនឆ្នាំ ២០០០ ទីក្រុងភ្នំពេញថ្លង់ដោយម៉ាស៊ីនភ្លើងប្រេងម៉ាស៊ូតពេញ ក្រុងដោយការខ្វះភ្លើងនិងថ្លៃខ្ពស់ ។ ស្ថានទូតអាមេរិកក៏ប្រើម៉ាស៊ីនបែបនេះ ២៤ ម៉ោងដែរ ។ ប៉ុន្តែដោយសារការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិង អគ្គិសនីកម្ពុជា ប្រទេសកម្ពុជាសឹងបាត់ម៉ាស៊ីនភ្លើងបែបនេះទាំងស្រុងដោយគេអាចទទួលបានភ្លើងថ្លៃថោកនិងសំបូរតាមតម្រូវការ សូម្បីស្ថានទូតគាត់បច្ចុប្បន្នអាចសន្សំលុយពីថ្លៃភ្លើងថោកពីអគ្គិសនីកម្ពុជារាប់ម៉ឺនដុល្លារក្នុងមួយខែៗ ។ នេះជាការបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងពិធីអបអរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនយក្សរបស់អាមេរិក GE ក្រុមហ៊ុនជប៉ុន Toshiba និងម៉ាឡេស៊ី CEL II ក្នុងក្របខ័ណ្ឌការវិនិយោគឯកជនលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មស្អាត ១៣៥ MW នៅខេត្តព្រះសីហនុ និងកិច្ចព្រមព្រៀងទទួលជំនួយបច្ចេកទេសពីក្រុមហ៊ុន GE ដើម្បីតាមដានការបញ្ចេញផ្សែងរបស់រោងចក្រដើរដោយធ្យូងថ្មទាំងអស់ ។ ស្ថានទូតអាមេរិក ភ្នំពេញថ្ងៃទី ២៦ មេសា ឆ្នាំ ២០១៧ ។