គ្រួសារដ៏កំសត់របស់កុមារា អាយ បញ្ញា ទទួលអំណោយសប្បុរសរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា


(បន្ទាយមានជ័យ) ក្រោយពីទទួលបានព័ត៌មានអំពីជីវិតដ៏កំសត់គ្រួសារក្មួយប្រុស អាយ បញ្ញា ដែលស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទើបនារសៀលថ្ងៃទី ២១ខែមីនាឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅប្រគល់ជូនក្មយប្រុស។
ក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវបានផ្តាំផ្ញើសាកសួរសុខទុក្ខក្មួយប្រុស និងក្រុមគ្រួសារព្រមទាំងលើកទឹកចិត្តក្មួយអោយខិតខំសិក្សារៀនសូត្រអោយបានខ្ពង់ខ្ពស់ ជាពិសេសក្នុងស្ថានភាពពេលបច្ចប្បន្ននេះ សូមក្មួយ និងក្រុមគ្រួសាររក្សាអោយបាននូវអនាម័យ រស់នៅស្អាត ហូបស្អាត និងរក្សាគម្លាតសង្គម ពាក់ម៉ាស់អោយបានគ្រប់ពេលដែលទៅកន្លែងមនុស្សកុះករដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ដែលកំពុងរីករាលដាល ។
សូមបញ្ជាក់ជូនថា សព្វថ្ងៃនេះក្មួយប្រុស អាយ​ បញ្ញា​ មានអាយុ១២ឆ្នាំ​ កំពុងរៀនថ្នាក់ទី២​ នៅសាលាបឋមសិក្សាដំណាក់ថ្មូី​ ។​ កុមារ​ អាយ​ បញ្ញា​ មានប្អូនស្រី​១នាក់អាយុ៥ឆ្នាំ​ និងមានឪពុកម្តាយ​ជាអ្នកស៊ីឈ្នួលឃ្វាលគោអោយគេ​ គឺទាំងពីរនាក់ប្តីប្រពន្ធទទួលបានប្រាក់ឈ្នួលបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។ គ្រួសារនេះ​ ជាប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង​ និងបានចំណាកស្រុកមករកការងារធ្វើនៅក្នុងមូលដ្ឋានខាងលើ ដោយមកសុំជ្រកនៅផ្ទះខ្ទមចាំស្រែគេ អស់រយៈពេល​ជាង៨ឆ្នាំកន្លងមកហេីយ និងជីវភាពរស់នៅ​សព្វថ្ងៃនេះ​ មានការលំបាកខ្លាំង។
អំណោយមនុស្សធម៌ដែលបានផ្ទល់ជូនគ្រួសារក្មួយដើម្បីជួយសំរួលក្នុងការរស់នៅ និងបង្កលក្ខណៈអោយក្មួយបានរៀនសូត្របន្តរួមមាន៖
០១-ថវិកា ២លានរៀល
០២-កង់ដ៏ស្រស់ស្អាត ០១គ្រឿង
០៣-មី ០៥កេសតូច
០៤-អង្ករ ១០០គីឡូ
០៥-ភួយ ០២
០៦-ខ្នើយ ០២
០៧-ម៉ុង ០២
០៨-សាប៊ូ ១២ដុំតូច
០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់
១០-តែ ១០កញ្ចប់
១១-ស្កសរ ៥គីឡូ
១២-ពូក ០១
១៣-ស្បែកជើង ០៤សម្រាប់
១៤-ឆ្នាំង ០២
១៥-ខ្ទះ ០១
១៦-កំសៀវ ០១
១៧-កាធុន ០១
១៨-កន្ទេល ០២
១៩-ត្រីខ ០១កេសធំ
២០-កាតាប ០២ ក្នុងនោះរួមមានសៀវភៅ ០៤ក្បាល, បុិច ០៤ដើម, ជែលលាងដៃ ២ដប, សាប៊ូ ០២ដុំតូច, កន្សែងពោះគោ ០២ , សំលៀកបំពាក់ ០២សម្រាប់,ជ័រលុប ០២ដុំ។