វីដេអូ៖ លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម សំណេះសំណាលជាមួយបងប្អូនស្រ្តី របស់សមាគមនារីដើម្បីសន្តិភាព និងកិច្ចអភិវឌ្ឍន៍ ចំនួន ១៦០ នាក់


ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នាងខ្ញុំបានរៀបចំពិធីសំណេះសំណាលជាមួយបងប្អូនស្រ្តី របស់សហគមន៍នារីដើម្បីសន្តិភាព និងកិច្ចអភិវឌ្ឍន៍។ ដែលមានការចូលរួមពីបងប្អូនស្រី្តជាសមាជិកពេញសិទ្ធ សមាជិកបំរុងនៃក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងសមាជិកជាស្ត្រី ដទៃទៀត ចំនួន ប្រមាណ ១៦០ នាក់។

កំលាំងស្រ្តីជាចំណែកដ៏សំខាន់មួយដែលមិនអាចខ្វះបាន ខ្ញុំពិតជាមានមនោនភាព សប្បាយរីករាយដែលមានឱកាស ចូលរួមសកម្មភាពគ្រប់បែបយ៉ាង ជាមួយបងៗជាស្រ្តីចាស់ទុំ ឆ្លងកាត់បទពិសោធន៏ គ្រប់យ៉ាងកន្លងមកនេះ