អាងទឹកតាកែវ នឹងក្លាយជាប្រភពទឹកដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកឱ្យការផលិតទឹកស្អាត និងស្រោចស្រព


អាងទឹកតាកែវ នឹងក្លាយជាប្រភពទឹកដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកឱ្យការផលិតទឹកស្អាត និងស្រោចស្រពនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នៅពេលទំនប់អាងទឹកនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់នាពេលខាងមុខ ។ ការសាងសង់ទំនប់អាងទឹកតាកែវ គឺមានប្រវែង ៥.០០០ ម៉ែត្រ ដោយបំពាក់នូវសំណង់លូបញ្ចេញទឹក ចំនួន ០៦ កន្លែង និងសំណង់ក្បាលហុង ចំនួន ០២ កន្លែង ។ បច្ចុប្បន្ន ដំណើរការសាងសង់ទំនប់អាងទឹកតាកែវ សម្រេចលទ្ធផលបានប្រមាណ ២០% ហើយ ៕