ថ្ងៃអង្គារទី០២ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជិកស្តារស្រះទឹកទី៩លើទឹកដីខេត្តកែបរួចរាល់ជាស្ថាពរហើយ ដែលមានទីតាំងស្ថិតនៅភូមិទួលសាងាំ ឃុំអង្គោល ស្រុកតណាក់ចង្អើរ ខេត្តកែប ដែលមានបណោយ 25 × 25 × 4 =2.500ម៉ែត្រគូប នេះគឺជាស្រះទឹកចុងក្រោយហើយផែនការជិកស្តារស្រះទឹកភូមិភាគទី៥ខេត្តកំពត តាកែវ និងខេត្តកែប សម្រាប់រដូវប្រាំង ឆ្នាំ២០១៧ ។
អរគុណច្រើនណាស់ដល់ក្រុមការងារគ្រឿងចក្រដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនទាំងយប់ទាំងថ្ងៃ ទើបថ្ងៃនេះសម្រេចការងារជិកស្តារស្រះទឹកទាំង៩រួចរាល់ជាស្ថាពរ ។
ស្រះទឹកខាងលើនេះនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាជនភូមិទួលសាងាំត ដែលមានប្រជាជនសរុប ៣២០គ្រួសារស្មើនឹង ១.២៦៦នាក់ ។
សូមបញ្ជាក់ថាគ្រប់ស្រះទឹកទាំងអស់ដែលក្រុមការងាររបស់របស់យើង បានជិកស្តាររួចរាល់ហើយសុតតែមានក្រុមជាងចុះទៅ សាងសង់ជណ្ដើរបេតុងសម្រាប់សម្រួលឱ្យប្រជាពលរដ្ឋយើងមានការងាយស្រួលចុះទៅដងទឹក នឹង មានសាងសង់ស្លាកដែលជាអំណោយរស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ផងដែរ ។
ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជិកស្តារស្រះទឹកទី៩លើទឹកដីខេត្តកែប
