មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក បឹងនិមល


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក បឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ដែលរួមមាន ទំនប់អាងទឹក ប្រវែង ៤.៣២៣ ម៉ែត្រ, ប្រឡាយដោះទឹក ប្រវែង ១.១១៧ ម៉ែត្រ, ប្រឡាយមេ ប្រវែង ៤.៧១១ ម៉ែត្រ និងប្រឡាយរង ប្រវែង ៥.២៨១ ម៉ែត្រ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករបានប្រមាណ ៧៥០ ហិកតា ៕