វត្តសំរោងអណ្តែតផ្តល់អំណោយជូនអាជ្ញាធរសង្កាត់ជ្រោយចង្វារ


អង្ករ២តោន មី៥០កេស ទឹកក្រូច៥០កេស ទឹកបរិសុទ្ធ២០កេស ទឹកដោះគោ៥០កំប៉ុង ត្រីខ៥០កំប៉ុង ស្ករស៥០កញ្ចប់ តែ២៥០កញ្ចប់ជាអំណោយរបស់វត្តសំរោងអណ្តែតបាន ប្រគល់ជូនអាជ្ញាធរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារនាព្រឹកថ្ងៃទី២ ឧសភានេះ ដើម្បីយក ទៅចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត។
ព្រះសក្យវង្ស រ័ត្ន សារឿន ព្រះអុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសំរោង អណ្តែតមានថេរដិកាថា អំណោយដែលវត្តបានប្រគល់ជូនអាជ្ញាធរសង្កាត់ជ្រោយចង្វារនា ពេលនេះ គឺទទួលបានពីការរួមចំណែករបស់ប្រជាពុទ្ធបរិស័ទក្នុងឱកាសនៃពិធីបុណ្យផ្សេងៗ ពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលកន្លងមកនេះ។ ក្នុងឱកាសនៃការអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លានេះ ទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារពង្រឹងសង្កាត់ជ្រោយចង្វារ ឯកឧត្តម ឡេង ប៊ុនតេង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសក្យវង្ស រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសំរោងអណ្តែតដែលបានផ្តល់
អំណោយទានជូនដល់ប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារនាពេលនេះ តាម
រយៈក្រុមការងារ និងអាជ្ញាធរសង្កាត់។ ឯកឧត្តមថា អំណោយទាំងនេះនឹងត្រូវយកទៅចែកជូន
ដល់ដៃប្រជាពលរដ្ឋដែលមានការខ្វះខាតពិតប្រាកដ៕