ភ្នំពេញ៖ ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកសម្ដេច ហ៊ុន សែន គឺជាអ្នកនយោបាយដ៏កំពូលម្នាក់នៅក្នុងតំបន់អាស៊ាន។ ក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ចិននេះ លោក យ៉ាង ជាឈី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រវាងភាគីទាំងពីរនៅក្នុងពេលបច្ចុប្បន្ននេះ។ ហើយអ្វីដែលលោក យ៉ាង ជាឈី កត់សម្គាល់នោះ គឺប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន។
ចិន សរសើរ សម្ដេច ហ៊ុន សែន ថា ជាអ្នកនយោបាយដ៏កំពូលនៅអាស៊ាន
