លោក ម៉ននី បណ្ឌិត ដឹកនាំក្រុមការងារ និងអជ្ញាធរពាក់ព័ន្ធ បំផ្លាញដំណាំឈូកដែលដាំខុសច្បាប់លើ ដីរដ្ឋ


បន្ទាប់ពីការរៀបចំវេទិការសាធារណ: និងបានធ្វើការផ្សព្វផ្សាយពីមាត្រាច្បាប់សំខាន់ៗពាក់ព័ន្ធ នឹងការដាំឈូកលើដីបឹងក្នុងដែនអភិរក្ស និង នេសាទខុសច្បាប់ គណៈបញ្ជាការឯកភាពស្រុក ដែលដឹកនាំដោយ លោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាល បានសហការជាមួយលោក អូនសីុណាត នាយខណ្ឌ័រដ្ឋបាលជលផលខេត្តព្រៃវេង បានធ្វើការបំផ្លាញមានដូចជា: ១ /ដំណាំឈូកដែលដាំដោយខុសច្បាប់លើដីបឹងសាធារណ:របស់រដ្ឋ ២ /ការបាញ់ថ្នាំខុសច្បាប់ក្នុងទឹក ៣ /ការដាក់ដៃស្បៃមុង ក្នុងតំបន់អភិរក្ស ៤ /ការបោះបង្គោលកំនត់ព្រំ យកជាកម្មសិទ្ឋឯកជនលើដីបឹងអភិរក្ស ៥ /ការដាក់ជំរុងឈើក្នុងទឹក មិនអោយគោក្របីចុះផឹកទឹក ៦/ បានដុតដៃស្បៃមុង និងបានកាប់បំផ្លាញចោល។
ជាសក្ខីភាព នៃការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈ កាលពីព្រឹកថ្ងៃទី ១០ កុម្ភៈ ២០១៦ លើវត្តអន្លង់សរ៍ ក្រុមការងារ និងអជ្ញារធរពាក់ព័ន្ធ បានធ្វើការចុះអន្តរាគមន៍ តាមសូមណូមពររបស់ពួកគាត់ ដែលជាការបង្ហាញឱ្យឃើញនូវភាពទទួលខុសត្រូវខ្ពស់ និង ការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក ទៅលើផលប្រយោជន៍ប្រជាជនភាគច្រើន និង សមស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីធានានិរន្តរភាពនៃការទប់ស្កាត់បទល្មើសដដែលនេះ នៅពេលខាងមុខទៀត ក្រុមការងារខ័ណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង និងអជ្ញាធរពាក់ព័ន្ធ សន្យាថា នឹងផ្តល់ទូកមួយគ្រឿង សម្រាប់ប្រើប្រាស់ និងធ្វើការពង្រឹងការទទួលខុសត្រូវរបស់សហគមន៍នេសាទ ដែលជាយន្តការមានស្រាប់នៅក្នុងឃុំរំលេចនេះ ដោយរៀបចំឱ្យមានជាឧបត្ថម្ភក្នុងរូបភាពផ្សេងៗតាមលទ្ធភាព ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកអធិការ មេបញ្ជាការ មន្រ្តីជលផលខេត្ត ស្រុក សមាជិកក្រុមប្រឹក្សាឃុំ កំលាំងប៉លីស និងប្រជាជនមួយចំនួនផងដែរ ឆ្លងតាមសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះ ប្រជាពលរដ្ឋដែលអាស្រ័យផលជាលក្ខណៈគ្រួសារ ពីបឹងអភិរក្សនេះ បានបង្ហាញពីភាពសប្បាយរីករាយ និង សំដែងនូវអំណរអរគុណដល់លោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលស្រុកសីុធរកណ្តាល និងលោក អូនសីុណាត នាយខណ្ឌ័រដ្ឋបាលជលផលខេត្តព្រៃវេងជាអនេក។
Manny Bandith 12-2-2016 (2)                        Manny Bandith 12-2-2016 (3)
Manny Bandith 12-2-2016 (4)                            Manny Bandith 12-2-2016 (5)
Manny Bandith 12-2-2016 (6)                          Manny Bandith 12-2-2016 (7)
Manny Bandith 12-2-2016 (8)                           Manny Bandith 12-2-2016 (9)
Manny Bandith 12-2-2016 (10)                             Manny Bandith 12-2-2016 (11)
Manny Bandith 12-2-2016 (12)                            Manny Bandith 12-2-2016 (13)