សម្តេចតេជោ ហ៊ុន សែន៖ Facebook ខ្ញុំ មិនមែនប្រឆាំងនរណាទេ តែដើម្បីពន្លឿនការងារជូនប្រជាពលរដ្ឋ


ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល​វិទ្យា​ល័យ​សម្តេច​ ហេង​ សំរិន​ នា​ព្រឹក​ថ្ងៃទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​រំលឹក​ឡើង​វិញ​អំពី​ការ​បង្កើត​ទំព័រ​ Facebook​ របស់​សម្តេច។​ សម្តេច​តេជោ​ បាន​បញ្ជាក់​ថា​ ការ​បង្កើត​ទំព័រ​ Facebook​ នេះ​ មិនមែន​ដើម្បី​ប្រឆាំង​នឹង​នរណា​ម្នាក់​នោះ​ឡើយ​ តែ​បង្កើត​ឡើង​ ដើម្បី​ពន្លឿន​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ និង​កាន់​តែ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​

បន្ទាប់​ពី​ការ​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវ​ក្នុង​រយៈ​ពេល​ជាង​ ៤ខែ​ បច្ចុប្បន្ន​ទំព័រ​ Facebook​ របស់​នាយករដ្ឋ​មន្រ្តី​កម្ពុជា​ មាន​អ្នក​ចុច​គាំទ្រ​ (Like)​ ជាង​ ២​,៣លាន​នាក់​ហើយ។​ តាម​រយៈ​ទំព័រ​ Facebook​ នេះ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ទទួល​សេចក្តី​រាយ​ការណ៍​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ ​ដែល​ជួប​នូវ​ទុក្ខ​កង្វល់​ និង​បញ្ហា​នានា​ ហើយ​ក៏​បាន​ឆ្លើយ​តប​ និង​ដោះ​ស្រាយ​ជូន​ពួក​គេ​ភ្លាមៗ​ផង​ដែរ។​

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ «បើ​ខ្ញុំ​មិន​មាន​ទេ​ (Facebook)​ ដំណោះ​ស្រាយ​ ក៏​មិន​អាច​ធ្វើ​បាន​លឿន​ដែរ។​ តើ​ការ​ដោះ​ស្រាយ​លឿន​បែប​នេះ​ មិន​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ទេ​ឬ?​។ ខ្ញុំ​មិន​ចោល​ទម្លាប់​ធ្វើ​ការរងាររបស់​ខ្ញុំ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​បន្ថែម​ល្បឿន​ ការងារ​ប៉ុណ្ណោះ។​ បញ្ហា​របស់​ប្រជាពលរដ្ឋ​ មិនមែន​ជា​បញ្ហា​តូច​តាច​ទេ​ សូម​កុំ​មើល​ស្រាល​»។​

សម្តេច​នាយក​រដ្ឋមន្រ្តី​ ក៏​បាន​រំលឹក​អំពី​ការ​ចាត់ចែង​ការងារ​មួយ​ចំនួន​ជា​មួយ​មន្រ្តី​តាម​ប្រព័ន្ធ​ Whatsapp​ ក្រោយ​ពេល​ទទួល​បាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ។​ សម្តេច​បាន​រំលឹក​ពី​ការ​បញ្ជា​ទៅ​កាន់​អភិបាល​ខេត្ត​កំពង់​ចាម​ លោក​ លន់​ លឹមថៃ​ ឲ្យ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពល​រដ្ឋ​ម្នាក់​ ដែល​ត្រូវ​បាន​ថៅកែ​ចាប់​ដាក់គុក​ ព្រោះ​តែ​លុយ​ ៨០​ដុល្លារ​ផង​ដែរ​។​

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​បញ្ឆិត​បញ្ឆៀង​ឲ្យ​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ថា​ កាល​ពី​មុន​និយាយ​អួត​តែ​រឿង​ Facebook​ របស់​ខ្លួន​ តែ​ពេល​នេះ​ត្រូវ​បាន​ចប់​ហើយ​, ចំនួន​អ្នក​គាំទ្រ​ចាញ់​សម្តេច៕​
12705209_1556702551310777_2020249495650294047_n
12743726_1556724374641928_7295365126300075560_n
12742668_1556724377975261_4864850865342764083_n
12744648_1556702661310766_2309489013215173563_n
12742506_1556702561310776_1383307306486359278_n
12733467_1556724427975256_3619805206737140400_n
12717482_1556702664644099_764979378077662298_n
12741941_1556702791310753_3077335249040957000_n
12729181_1556724424641923_8429298715811480172_n
12729179_1556702624644103_6382970946186648994_n
12717817_1556702554644110_3935552382131410324_n
12662017_1556702797977419_1649846419029343349_n