ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅច្រើន


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ ១១ ខែឧសភា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តតំបន់វាលទំនាបកណ្តាល៕