ឯកឧត្តម ច័ន្ទ សុផល​ និង ឯកឧត្តម ខាន់ ម៉ាណេរ បាននាំយកគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់​ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគេនដល់វត្តចំនួន ៣៣វត្ត ដែលមានការខ្វះខាតចង្ហាន់ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩​ ទូទាំងស្រុកបវេល ខេត្តបាត់ដំបង


នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ សុផល​ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា រួមជាមួយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបវេលតំណាងឲ្យឯកឧត្តម សក់ សេដ្ឋា ប្រធានក្រុមការងារចុះជួយស្រុកបវេល និងក្រុមក្រឡាហោមមនុស្សធម៌ ព្រមទាំងមានកិច្ចសហការពីគណៈបញ្ជាការឯកភាពស្រុកបវេល​ បាននាំយកគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់​ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគេនដល់វត្តចំនួន ៣៣វត្ត ដែលមានការខ្វះខាតចង្ហាន់ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩​ ទូទាំងស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះមាន អង្ករ ១៨៥ការ៉ុង មី ១៨៦កេស ទឹកសុទ្ធ ៣៣០យួរ ទឹកត្រីទឹកស៊ីអ៊ីវ ១៧០យួរ ស្ករស ៨២៥គីទ្បូក្រាម អំបិល ៣៣០គីទ្បូក្រាម ប៊ីចេង ១៦៥ថង់ ម៉ាស់ ៤៩៥០ម៉ាស់ និងអាល់កុល ៤៥០ដប៕