ដំណើរការសាងសង់ទំនប់សណ្តរដូនទយ ជំហានទី ២សម្រេចលទ្ធផលបាន ៥០% ហើយ


គិតមកត្រឹមថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៧ នេះ ដំណើរការសាងសង់ឡើងវិញ ទំនប់សណ្តរដូនទយ ជំហានទី ២ ស្ថិតក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង សម្រេចលទ្ធផលបានប្រមាណ ៥០% ហើយ ។
សូមរំលឹកជូនថា បន្ទាប់ពីបានបញ្ចប់នូវជំហានទី ១ ការសាងសង់ឡើងវិញទំនប់សណ្តរដូនទយ ជំហានទី ២ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការអនុវត្ត នៅដើមឆ្នាំ ២០១៧ នេះ ដោយមានទំហំការងារ ៖ សាងសង់ទំនប់សណ្តរ ប្រវែង ៥.៥០០ ម៉ែត្រ, សាងសង់សំណង់ទ្វារទឹក ចំនួន ០២ កន្លែង និងសំណង់លូឆ្លងផ្លូវ ចំនួន ០១ កន្លែង ។
ក្រោយពេលបញ្ចប់ការដ្ឋានជំហានទី ២ នេះ ប្រព័ន្ធធារាសាស្ត្រ ទំនប់សណ្តរដូនទយ នឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពបន្ថែមដល់ផ្ទៃដីស្រូវវស្សា ចំនួន ១.០៥៨ ហិកតា ស្រូវប្រាំង ចំនួន ៥៨៤ ហិកតា និងដំណាំរួមផ្សំ ចំនួន ២៥ ហិកតា នៅក្នុងស្រុកចន្ទ្រា និងក្រុងបាវិត ៕