អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )


នាព្រឹកថ្ងៃចន្ទ ០៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារនៃការបិទខ្ទប់ក្នុងមូលដ្ឋាន និងកិច្ចការបង្រួមតំបន់ក្រហមដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “។