គិតត្រឹមថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៧ នេះ ដំណើរការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ទឹកជុំ សម្រេចការងារបានប្រមាណ ៤០% ហើយ ។
គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ទឹកជុំ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកដ្ឋានដំណើរការសាងសង់ឡើងវិញ កាលពីដើមខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– សាងសង់ទំនប់អាងទឹក ប្រវែង ៣.៣០០ ម៉ែត្រ ។
– សាងសង់សំណង់បញ្ចេញទឹក (ទ្វារ ២) ចំនួន ០២ កន្លែង លើទំនប់អាងទឹក ។
– សាងសង់សំណង់បញ្ចេញទឹក (ទ្វារ ៣) ចំនួន ០៣ កន្លែង លើទំនប់អាងទឹក ។
– សាងសង់សំណង់បង្ហៀរ (ទ្វារ ២) ចំនួន ០១ កន្លែង លើទំនប់អាងទឹក ។
នៅពេលបញ្ចប់ការងារជាស្ថាពរ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ទឹកជុំ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.២៤៨ ហិកតា ស្រូវប្រាំង ចំនួន ៨៦០ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០០ ហិកតា ៕