មន្ត្រីជំនាញរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ ប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តស្វាយរៀង


សកម្មភាពមន្ត្រីជំនាញរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ នៅក្នុងខេត្តស្វាយរៀង រួមមាន៖ ១.ប្រព័ន្ធធារាសាស្ត្រ កំពង់ជ្រៃ, ២.ប្រព័ន្ធធារាសាស្ត្រ ត្រដែត, ៣.ប្រព័ន្ធធារាសាស្ត្រ ដូនទយ, ៤.ប្រព័ន្ធធារាសាស្ត្រ អូរស្មាច់, ៥.ប្រព័ន្ធធារាសាស្ត្រ បាធូ, ៦.ប្រព័ន្ធធារាសាស្ត្រ សូផា ៕