អភិបាលស្រុកស៊ីធរកណ្តាល ចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ


រសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត​ អភិបាលស្រុកស៊ីធរកណ្តាល​ និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក និងជាអនុប្រធានទី១ ក្រុមការងារបក្សចុះជួយឃុំព្នៅទី២ បានចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ បេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាឃុំ គ្រូបង្រៀន​ ពេទ្យ​ និងប៉ូលីសប៉ុស្តីរដ្ឋបាល នៅក្នុងឃុំព្នៅទី២ ស្រុកស៊ធរកណ្ដាលទាំងអស់ ។

នាឱកាសនោះដែរ លោកម៉ននី​ បណ្ឌិត បានលើកឡើងការអភិវឌ្ឍន៍ឃុំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចែកជូនដល់សមាជិកនីមួយៗ ដើម្បីងាយស្រួលក្នុងការឃោសនាទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ម្យ៉ាងវិញទៀតលោកប្រធាន បានមានប្រសាសន៍បន្ដអំពីអត្ថប្រយោជន៍នៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ ។ ក្នុងនោះដែរ លោកប្រធានបានមានមតិផ្ដាំផ្ញើរដល់សមាជិក សមាជិកាទាំងអស់ធ្វើយ៉ាងណាបន្ដពង្រឹងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្ស ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់បក្ស និងសូមអោយក្រុមប្រឹក្សាឃុំត្រូវ ស្គាល់អោយច្បាស់អំពីគោលនយោបាយរបស់គណបក្សខ្លួន និងស្គាល់អំពីដៃគូរប្រគួតប្រជែង ខិតខំដោះស្រាយបញ្ហាដែលកើតមាន ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តន៍បន្ដនូវមូលនិធិមនុស្ស ស ខេង ចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងជួយពន្យល់អោយប្រជាពលរដ្ឋបានស្គាល់កាន់តែច្បាស់អំពីមូលនិធិមនុស្សធម៌មួយនេះ។
ជាចុងបញ្ចប់​ លោកម៉ននី​ បណ្ឌិត បានជូនពរដល់សមាជិកដែល មានវត្តមានក្នុងអង្គពិធីមានសុខភាពល្អ បន្ដការដណ្ដើមយកជ័យលាភីជូនគណបក្សប្រជាជនក្នុងការបោះឆ្នោតនាពេលខាងមុខនេះ​ ។