ឯកឧត្តម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ


ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិដារកណ្ដាល ភូមិដារកណ្ដោល ភូមិ៧មករា ភូមិបេង ភូមិដារផ្សារ ភូមិលិច ភូមិដារជើង ភូមិទ្រេត ភូមិត្បូង ភូមិឆ្ងរជើង ភូមិសំរោងជើង ភូមិឆ្ងរកណ្ដាល ភូមិចំការគរ ភូមិបុរីតេជោសែន ភូមិសាឡង់១ ភូមិសាឡង់២ ភូមិស្ពាន ភូមិស្រែជាំ ភូមិមែកពុក និងភូមិកងកេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី និងសហការី បានបន្តជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ មកពីភូមិគគីរជើង ស្រែបូល គគីរត្បូង សាឡង់៣ ចំការថ្មី ក្ងោក ព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ០៨ ខែឧសភា គ.ស ២០១៧។