លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមបុណ្យសព ឧបាសក ពិ សេង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមបុណ្យសព ឧបាសក ពិ សេង ដែលត្រូវជាឪពុកបង្កើតរបស់ លោកស្រី ពិ វណ្ណារី នាព្រឹកថ្ងៃព្រស្បត្តិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
ឧបាសក ពិ សេង បានទទួលមរណភាពនៅថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៤:០៧នាទីព្រឹក ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ទុកធ្វើបុណ្យ តាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅបុរីប៉េងហួតបឹងស្នោ គម្រោងទី១០ ផ្ទះលេខ ៨១ ផ្លូវេលខ E01 សង្កាត់នោរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា បានទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕