សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្ដម ស៊ុន ចាន់ថុល ចូលជួបរាយការណ៍អំពីសមិទ្ធផលការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន


នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្តែងការគួរសម ដើម្បីគោរពរាយការណ៍ អំពីសមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។