ឯកឧត្តម កែវ រតនៈ ផ្តួចផ្តើម និងដឹកនាំក្រុមយុវជនអគ្គីសនីកម្ពុជា នាំថវិកាចំនួន ១៤៥០០ដុល្លា ជូនមន្ទីរពេទ្យគន្ធបុប្ផា


ការផ្តួចផ្តើមដ៏ប្រពៃរបស់យុវជន-យុវនារីអគ្គិសនីកម្ពុជាបានក្លាយទៅជាអំណោយ ១៤៥០០ ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា។ ថវិកាអំណោយជាទឹកចិត្តរបស់ ថ្នាក់ដឹកនាំ និង យុវជន-យុវនារី រួមគ្នាជាមួយបងប្អូនអតិថិជននៃអគ្គិសនីកម្ពុជាដែលចង់ ចូលរួមជួយកុមារក្រីក្រកម្ពុជាមកពីគ្រប់ខេត្ត-ក្រុង។ លោកវេជ្ជបណ្ឌិត Denis Laurent ដែលបានធ្វើការ២១ឆ្នាំ នៅមន្ទីរពេទ្យ នេះ បានថ្លែងនូវអំណរគុណដោយស្មោះចំពោះការផ្តួចផ្តើមដ៏ចំទិសដៅនេះ។ ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា សូមកោតសរសើរ និងមានមោទនភាពខ្ពស់ចំពោះនិយោជិតនិងបងប្អូនជាសប្បុរសជនទាំងអស់ដែលបានរួមគ្នាក្នុងចលនាមនុស្សធម៌នេះ។ មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ថ្ងៃ ១២ កុម្ភៈ ឆ្នាំ ២០១៦ ។
Keo Ratanak 13-2-2016 (2)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                   Keo Ratanak 13-2-2016 (3)
Keo Ratanak 13-2-2016 (4)                    Keo Ratanak 13-2-2016 (6)
Keo Ratanak 13-2-2016 (7)                    Keo Ratanak 13-2-2016 (8)