ឯកឧត្តម សួស គង់ អញ្ជើញជួបសំណេះសំណាលនិងប្រកាសដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនូវស្រះទឹកចំនួន៣កន្លែង


នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការតំណាង
ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួប សំណេះសំណាល និង ប្រកាសដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនូវស្រះទឹកចំនួន ៣ កន្លែង គឺ ៖
១. នៅក្នុងភូមិដកពរ ( ជ័យមានល័ក្ខ ៥០ម៉ែត្រ x ៥០ម៉ែត្រ x ៣ម៉ែត្រ )
២. ភូមិព្រៃទទឹង ( ត្រពាំងកឋិន ១០០ម៉ែត្រ x ៥០ម៉ែត្រ x ៣ម៉ែត្រ)
៣. ភូមិព្រៃ ទទឹង ( ត្រពាំងអញ្ជ័យ ៧០ម៉ែត្រ x ៥០ម៉ែត្រ x ៣ម៉ែត្រ)
និងប្រឡាយទឹកនៅក្នុងភូមិដូង មួយខ្សែប្រវែង ២៧០០ ម នៃឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អគ្គាធិការ លោក សុង សុផល អគ្គនាយករងបច្ចេកទេស អស់លោកថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួនជាង៥០០ នាក់ មកពីទាំង ៩ នៃឃុំក្រាំងដីវ៉ាយ ។