លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះឃោសនា ក្នុងសង្កាត់អូតាវ៉ៅ ខេត្តប៉ៃលិន


សូមគោរពអញ្ជើញលោក​ឪពុក អ្នកម្តាយ បងប្អូន កូនក្មួយប្រជាពលរដ្ឋ និងសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់នៅក្នុងសង្កាត់អូរតាវ៉ៅ សូមអញ្ជើញចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសំគាល់ មានលេខរៀងទី ៤ ក្នុងសន្លឹកឆ្នោត ឲ្យបានគ្រប់ៗគ្នាកុំបីខាន នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

– មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
– មានគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍឃុំ សង្កាត់របស់យើងកាន់តែខ្លាំងក្លា។
– បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបាន សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍។
– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជា ជ័យជម្នះ របស់យើងទាំងអស់គ្នា។
– ជយោគណបក្សប្រជាជនកម្ពុជា !