ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលទទួលបានគម្រោងឥណទាន ខ្នាតតូច ឥតការប្រាក់ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលទទួលបានគម្រោងឥណទាន ខ្នាតតូច ឥតការប្រាក់ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពិធីនេះក៏មឆនការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។គួររំលឹកផងដែរថា គម្រោងខាងលើបានចាប់ផ្តើមតាំងពីឆ្នាំ២០០៩មក រហូតមកដល់ពេលនេះគឺមានរយៈពេល ១២ឆ្នាំ គោលបំណងនៃគម្រោងនេះ គឺចង់លើកស្ទួយដល់គ្រួសារណាដែលចង់ប្រកបរបររកសុីខ្នាតតូចសម្រាប់ជួយគ្រួសារ ។ គំរោងឥណទានក្នុងឆ្នាំនេះ មានសរុបចំនួន ២៦១នាក់ មកពី ខណ្ឌដូនពេញ ចំនួន ១២៥នាក់ និងខណ្ឌជ្រោយចង្វារមានចំនួន ១៣៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ២,០០០,០០០រៀល សរុបថិវកា ៥២២, ០០០,០០០ រៀល។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវការចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមបន្តផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានគំរោងឥណទានខ្នាតតូចនេះ ត្រូវខិតខំ ប្រកបមុខរបរ និងប្រយ័ត្នប្រយែង ដើម្បីទទួលបានចំណូល សម្រាប់លើកស្ទួយជីវភាពគ្រួសារ ក្នុងបរិបទនៃការការរស់នៅធម្មតា តាមតាមបែបគន្លងថ្មី ដោយរក្សា ៣កុំ និង៣ ការពារ ជាប្រចាំ ។ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលទទួលបានគម្រោងឥណទាន ខ្នាតតូច ឥតការប្រាក់ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពិធីនេះក៏មឆនការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។គួររំលឹកផងដែរថា គម្រោងខាងលើបានចាប់ផ្តើមតាំងពីឆ្នាំ២០០៩មក រហូតមកដល់ពេលនេះគឺមានរយៈពេល ១២ឆ្នាំ គោលបំណងនៃគម្រោងនេះ គឺចង់លើកស្ទួយដល់គ្រួសារណាដែលចង់ប្រកបរបររកសុីខ្នាតតូចសម្រាប់ជួយគ្រួសារ ។ គំរោងឥណទានក្នុងឆ្នាំនេះ មានសរុបចំនួន ២៦១នាក់ មកពី ខណ្ឌដូនពេញ ចំនួន ១២៥នាក់ និងខណ្ឌជ្រោយចង្វារមានចំនួន ១៣៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ២,០០០,០០០រៀល សរុបថិវកា ៥២២, ០០០,០០០ រៀល។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវការចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមបន្តផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានគំរោងឥណទានខ្នាតតូចនេះ ត្រូវខិតខំ ប្រកបមុខរបរ និងប្រយ័ត្នប្រយែង ដើម្បីទទួលបានចំណូល សម្រាប់លើកស្ទួយជីវភាពគ្រួសារ ក្នុងបរិបទនៃការការរស់នៅធម្មតា តាមតាមបែបគន្លងថ្មី ដោយរក្សា ៣កុំ និង៣ ការពារ ជាប្រចាំ ។