ឯកឧត្តម ជាម សុផល បានអញ្ជើញដឹកនាំប្រតិភូ ចំនួន ២១ រូប ចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន


ឯកឧត្តម ជាម សុផល សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល បានអញ្ជើញដឹកនាំប្រតិភូ ចំនួន ២១ រូប ចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន តាមប្រព័ន្ធវីដេអូ Conferenceដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ ។ ក្នុងកម្មវិធីបើកយើងឃើញមានវត្តមាន ឯកឧត្តម Guo Yezhou អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត លោក Ding Wenchao អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ីទី២ ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងមន្ត្រីបុគ្គលិកមួយចំនួន ។ កម្មវិធីនេះបានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយផ្លែផ្កា និងបទពិសោធន៍ល្អៗសម្រាប់សិក្ខាកាមទាំងមូល។ ក្នុងពិធីបិទមានការអញ្ជើញចូលរួមដោយលោក Ding Wenchao អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ីទី២ ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមន្ត្រីមួយចំនួនផងដែរ ៕