ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខជនពិការចំនួន ១៥គ្រួសារ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានជីវភាពខ្វះខាត ព្រមទាំងប្រគល់រទេះរុញ (សម្រាប់ជនពិការ) និងស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។





