លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលអំណោយជាស្បៀង ពីលោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា  ឆ្នាំ២០២១ នៅទីស្តីការក្រសួង សម្រាប់ត្រៀមបម្រុងទុកជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងកំពុង ធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាន ថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែល បានផ្តល់នូវអំណោយជាស្បៀងនា ពេលនេះ  ស្របតាមការអំពាវនាវរបស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់ វិធានការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ទាន់ពេលវេលា។

សូមបញ្ជាក់ថា  អំណោយដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលនា ពេលនោះរួមមាន៖ ១. អង្ករ ១៥តោន, ២. មី ៥០០កេសតូច, ៣. ទឹកបរិទ្ធសុទ្ធ ៥០០កេស, ៤. អាល់ កុល ១៥០កាន, ៥. ម៉ាស ៣០០កេសធំ៕