ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំ ជាមួយប្រធានមន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត


ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ជាមួយប្រធានមន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តការងារ ក៏ដូចជាការខិតខំកន្លងមករបស់មន្ទីរបរិស្ថាន និងអង្គភាពពាក់ព័ន្ធនានា​ ក្នុងបុព្វហេតុបរិស្ថាន។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់គ្រប់មន្ទីរទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តពង្រឹង និងអនុវត្តនូវកិច្ចការងារឱ្យបានកាន់តែល្អប្រសើរ​ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីអនុវត្តឱ្យបាននូវកិច្ចគាំពារបរិស្ថាន​ ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ​ និងការរស់នៅប្រកបដោយចីរភាព៕