ឯកឧត្តម ម៉ក់ រ៉ា បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និង អនុវត្តន៍ការរៀបចំ កែសម្រួលរចនាសម្ព័ន្ធ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងពោធិ៍សាត់


ព្រឹកថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២១ នៅមន្ទីរគណបក្សខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និង អនុវត្តន៍ការរៀបចំ កែសម្រួលរចនាសម្ព័ន្ធ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងពោធិ៍សាត់ សង្កាត់ និងសកម្មជនយុវជនគណបក្សភូមិ សមាសភាពដែលបានចូលរួមប្រជុំនាពេលនោះរួមមានៈ
-គណ:អចិន្ត្រៃយ៍គណបក្សក្រុង
-ប្រធានគណ:ចាត់តាំងគណ:បក្សក្រុង
-អភិបាលក្រុង និងជាប្រធានគណ:ចលនាមហាជន និងចលនាយុវជនក្រុង
-ប្រធានយុវជនគណ:បក្សក្រុង
-ប្រធានយុវជនស.ស.យ.ក.ស្រឡាញ់សន្តិភាពនិងបញ្ញា វន្ត ក្មេងវត្ត
-ប្រធាន គណ:កម្មាធិការបក្សសង្កាត់
ឯកឧត្តម ម៉ក់ រ៉ា បានណែនាំលិខិត បទដ្ឋាន សេចក្តីណែនាំ និងឯកសារយោង ដើម្បីរៀបចំរចនាសម្ព័ន្ជយុវជនគណបក្ស ធ្វើយ៉ាងណា ត្រឹមត្រូវ តម្លាភាព មានគុណភាព ដើម្បីជាសរសរគ្រឹះ ទំពាំងស្នងឬស្សីរបស់បក្ស ។ ស្នើពិនិត្យឡើងវិញ ការងារដែលធ្វើបាន និងអ្វីដែលនៅសេសសល់ ជាលទ្ធផល គណបក្សក្រុង សង្កាត់ បានរៀបចំរួចរាល់ ៨០%ហើយ និហ ២០% ទៀតនិងបន្តឲ្យហើយក្នុងរយ:ពេល ៥ ថ្ងៃទៀត ។