ឯកឧត្តមវេជ្ជ. សុះ មុះសិន បានជួបសំណេះសំណាល ជាមួយនិស្សិតកំពុងបន្តការសិក្សាមហាវិទ្យាល័យចំនួន០២រូប ដែលបានជួបការលំបាកក្នុងការសិក្សា


ព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនដល់និស្សិតកំពុងបន្តការសិក្សាមហាវិទ្យាល័យចំនួន០២រូប ដែលបានជួបការលំបាកក្នុងការសិក្សា ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៥៣០ដុល្លា សរុបថវិកាមានចំនួន១០៦០ដុល្លារសហរដ្ឋអាមេរិក ពិធីនេះក៏ការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ពាស់ មុស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងសហការីផងដែរ ។
ឯកឧត្តមបានបន្តផ្តាំផ្ញើដល់ប្អូនៗ ដោយសារប្អូនស្រីទាំងពីរនាក់ ជាក្មេងកំព្រា ហើយមានការលំបាកក្នុងការសិក្សា ហើយថ្ងៃនេះបានទទួលប្រាក់ឧបត្ថម្ភមួយចំនួននេះ អាចសំរាលការលំបាក ក្នុងការបង់ថ្លៃសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល ហើយប្អូនៗត្រូវខិតខំសិក្សា រៀនសូត្រ និងតស៊ូជំនះឧបសគ្គធ្វើយ៉ាងណារៀន អោយបានចប់ចុងចប់ដើម និងទទួលបានចំណេះដឹង ដើម្បីមានការងារល្អបានទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងអភិវឌ្ឍន៌ប្រទេសជាតិផងដែរ ។