រដ្ឋមន្រ្តីសង្គមកិច្ច ដឹកនាំសិក្ខាសាលាស្តីពី «ការគិតឡើងវិញជាបរិយាប័ន្ន និងការងើបឡើងវិញប្រកបដោយនិរន្តរភាព ជាមួយនឹងភាពជាអ្នកដឹកនាំការផ្លាស់ប្តូរ» តាមប្រព័ន្ធវីដេអូ


(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអនុគណៈកម្មការជំនួយសង្គមបានសហការជាមួយតំណាងអង្គការស ហប្រជាជាតិប្រចាំនៅកម្ពុជា ក្រសួងមុខងារសាធារណៈ ក្រសួ ងពាណិជ្ជកម្ម សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថាន MIT បានរៀបចំនូវសិក្ខាសាលាស្តីពី «ការគិតឡើងវិញជាបរិយាប័ន្ន និង ការងើបឡើងវិញប្រកប ដោយនិរន្តរភាព ជាមួយនឹងភាព ជាអ្នកដឹកនាំការផ្លាស់ប្តូរ» ជូនដល់ថ្នាក់ដឹកនាំពាក់ព័ន្ធលើការចូលរួមជាបរិយាប័ន្នលើការដោះស្រាយបញ្ហាសង្គម ពិសេសប្រព័ន្ធជំនួយសង្គមមកពីស្ថាប័ន សាធារណៈ(រដ្ឋ) វិស័យឯកជន និងសង្គមស៊ីវិល នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom) ។

សិក្ខាសាលារៀបចំធ្វើនាថ្ងៃនេះ មានគោលបំណង ដើម្បីរៀនពីបទពិសោធន៍ផ្ទាល់ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំផ្លាស់ប្តូរតាមវិស័យ ក្នុងការដោះស្រាយបញ្ហាប្រឈ មក្នុងសង្គមរួមទាំងវិធីសាស្រ្តគិតគូរពីប្រព័ន្ធ និង បង្កើនប្រសិទ្ធភាពនៃការខ្វះចន្លោះសម្រាប់ស្វែងយល់ពី លទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គមក្នុងចំ ណោមស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងតំណាងសង្គមស៊ីវិល ដែលជាកាតាលីករសម្រាប់ការផ្លាស់ប្តូរភាព ជាអ្នក ដឹកនាំក្រោយពេលភាពប្រសើរឡើងវិញនៃស្ថានភាពនៃជំងឺរាតត្បាត។

អង្គសិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ផូលីន ថាម៉េស៊ីស ប្រធានស្ថានអចិន្រ្តៃយ៍អង្គការសហប្រជាតិប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិលប្រមាណ៧២រូប។

អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះជាសក្ខីកម្មប្រកបដោយកត្តាសត្យានុម័ត ក្នុងគាំទ្រដល់ដំណើរការកសាងនូវការកសាងនូវធនធានមនុស្ស នៃអ្នកជំនាន់ថ្មីរបស់កម្ពុជាក្នុងនាមជាអ្នកបន្តវេនឲ្យមានមូលដ្ឋានរឹងមាំ និងខ្លាំងពូកែទាំងផ្នែកបច្ចេកទេស និងសមត្ថភាព ដើម្បីបន្តជ្រោងទង់ នៃការអភិវឌ្ឍ និងការកំណែទម្រង់ប្រកបដោយសន្តិសហវិជ្ជមាន របស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកវឌ្ឍនៈភាព វិបុល ភាព និងសុខុដុមនីកម្ម ក្រោមដំបូលនៃសុខសន្តិភាព ក្នុងនាម ជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២ ០៣០និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ក្រោមមាគ៌ា ដឹកនាំប្រកបដោយសម្មាទិដ្ឋិ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕