ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមួយក្រុមដឹកនាំដោយសាជីវកម្មសាង់សង់ផ្លូវដែក


នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកLu Pheng ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មសាង់សង់ផ្លូវដែកChina Railway Construction Corporation (CRCCលើកទី១៧) ដោយមានការអមដំណើរពីគណៈប្រតិភូមួយក្រុមមកពីក្រុមហ៊ុន Sino Great International Engineering និងក្រុមហ៊ុន Royal Group Cambodia។
គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីពិភាក្សាអំពីឱកាសវិនិយោគទាក់ទងនឹងការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជាឡើងវិញ។
លោក Lu បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមយ៉ាងសកម្មដើម្បីជួយអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យលោក Lu ធ្វើការជាមួយក្រុមហ៊ុនRoyal Group ដើម្បីសិក្សាលទ្ធភាពក្នុងការធ្វើធ្វើឱ្យប្រសើរឡើងដល់ផ្លូវដែកកម្ពុជា និងដាក់សំណើរបស់ខ្លួនបន្ទាប់ពីការសិក្សានេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់អំពីតួនាទីយ៉ាងសំខាន់នៃការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ក្រុមគណៈប្រតិភូបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់ខ្លួនចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចស្វាគមន៍ និងការណែនាំយ៉ាងកក់ក្តៅ។ ប្រធានគណៈប្រតិភូបានអញ្ជើញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូកម្ពុជា ទៅពិនិត្យមើលផ្លូវដែករបស់ចិននៅខែកក្កដា ឆ្នាំ២០១៧ ដើម្បីសិក្សាពីបទពិសោធន៍ជោគជ័យនៃបច្ចេកវិជ្ជាផ្លូវដែកសម័យទំនើបរបស់ចិន។