ឯកឧត្តម ជា សុផារ៉ា អនុញ្ញាតឱ្យប្រធានប្រតិបត្តិការនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នៅរសៀលថ្ងៃទី ១២ ខែមិថុនា គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោក Xu Ningning ប្រធានប្រតិបត្តិការនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ ក្នុងជំនួបនេះ ប្រតិភូក្រុមហ៊ុនចិន ដែលដឹកនាំដោយ លោក Xu Ningning ប្រធានប្រតិបត្តិការនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន ប្រតិភូបានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាពិសេសឱកាសទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ ហើយជាមួយនឹងចំណងមិត្តភាពនេះ ប្រតិភូនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ពិសេសលើវិស័យអចនទ្រព្យនិងសំណង់ ។