ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធស្រោចស្រពអាងទឹកទំនប់ ភូមិអូរ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធស្រោចស្រពអាងទឹកទំនប់ ភូមិអូរ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដែលរួមមាន ទំនប់អាងទឹក ប្រវែង ៩១១ ម៉ែត្រ និងប្រឡាយមេ ២ ខ្សែ សរុបប្រវែង ២.៦៦៧ ម៉ែត្រ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤០០ ហិកតា និងស្រូវប្រាំង ចំនួន ៣៥ ហិកតា ៕