ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ពោធិបូរី


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ពោធិបូរី មានទីតាំងស្ថិតនៅក្នុងឃុំក្រាំងតាយ៉ង ស្រុកពាមជរ ដែលរួមមាន ទំនប់អាងទឹកប្រវែង ៣.០០០ ម៉ែត្រ សំណង់ទ្វារទឹក ចំនួន ០៤ កន្លែង និងទំនប់បង្ហៀរ ប្រវែង ៣០ ម៉ែត្រ ចំនួន ០១ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥០០ ហិកតា និងស្រូវប្រាំង ចំនួន ៥០០ ហិកតា ៕