ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ តាមរយៈ Telegram ថា បើចង់បានការបោះឆ្នោតមួយប្រកបដោយសុខុដុមរមនា នៅក្នុងសង្គមជាតិត្រូវ
១- ឃោសនាតែពីកម្មវិធីនយោបាយរបស់គណបក្សខ្លួន គុណសម្បត្តិរបស់ខ្លួនតែប៉ុណ្ណោះ ។
២- កុំឃោសនាពីរឿងគណបក្សផ្សេង។
៣- កុំលាបពណ៌គណបក្សដទៃ។
៤- កុំបរិហាកេរ្ត៏គណបក្សដទៃ។
៥- កុំឲ្យសមាជិកបក្សខ្លួនប្រព្រឹត្តល្មើសច្បាប់។ បើប្រព្រឹត្តល្មើសច្បាប់ ជាប់ទោសកុំបន្ទោសអ្នកដទៃ ។
៦- ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត គោលការណ៏ បទបញ្ជា នីតិវិធី ក្រមសីលធ៌ម កំណត់ដោយ គជប ។