លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការអនុវត្តន៍គោនយោបាយជាតិ ស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩»


(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានសហការជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ ឆាលហ្វាន់កម្ពុជា អង្គភាពការពារកុមារ និងដៃគូ រៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការអនុវត្តន៍គោនយោបាយជាតិ ស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩» ក្រោមអធិបតីភាពលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តាមរយៈ Zoom ។

កម្មវិធីនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អនុប្រធានសមាជិកសមាជិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា៕