ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត


ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីសុខទុក្ខ តម្រូវការនានារបស់មន្ត្រីរាជការមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងដាក់ទិសដៅការងារចាំបាច់នានា សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបបំពេញការងារ ការផ្តល់សេវាសាធារណៈ ការពង្រឹងការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ សោភណ្ឌភាពរបស់ខេត្តរតនគិរី ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តរតនគិរីថ្មី។