នៅបរិវេណសាលាខេត្តបាត់ដំបង ថ្ងៃ១០រោច ខែអស្សុជ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន ចែកជូនដល់មន្ត្រីជាប់កិច្ចសន្យាបម្រើការងារ ជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង និងក្រុមកងកម្លាំងប្រចាំការគោលដៅសាលាខេត្តបាត់ដំបង ។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើឱ្យបងប្អូនដែលជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង បន្តខិតខំបំពេញការងារបន្តទៅទៀត ហើយត្រូវថែរក្សាអនាម័យសុខភាពឱ្យខ្ជាប់ខ្ជួន ជាពិសេសត្រូវអនុវត្តន៍អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ គឺ ៣ការពារ ៣កុំ និង វិធានការរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
អំណោយដែលចែកជូននៅពេលនោះក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡីក្រាម មី០២កេស ទឹកបរិសុទ្ធ០២កេស ត្រីខកំប៉ុង០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ម៉ាស ០៣ប្រអប់ និង ថវិកា ៥ម៉ឺនរៀល ៕