លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមការងារ អញ្ជើញនាំយកអំណោយចែកជូនដល់ ជនរងគ្រោះ ដោយសារខ្យល់កន្ត្រាក់នៅខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធាន កិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី អញ្ជើញនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជន រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែកអំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។