ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអនុញ្ញាតឲ្យក្រុមការងារផលិតស្ប៉តគណបក្សបានចូលជួប ដើម្បីរាយការណ៍អំពីគម្រោងផលិតស្ប៉ត និងដើម្បីគោរពស្នើសុំមតិណែនាំបន្ថែម


នារសៀលថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានគណ:ប្រចាំការគណៈកម្មការឃោសនា និងសោតទស្សន៍ បានអនុញ្ញាតឲ្យក្រុមការងារផលិតស្ប៉តគណបក្សបានចូលជួប ដើម្បីរាយការណ៍អំពីគម្រោងផលិតស្ប៉ត និងដើម្បីគោរពស្នើសុំមតិណែនាំបន្ថែម ។
ក្នុងឱកាសនោះ ឯកឧត្តកិត្តិសង្គហបណ្ឌិត បានសម្ដែងការគាំទ្រ និងអរគុណក្រុមការងារដែលបានខិតខំបំពេញការងារតាមការប្រគល់ភារកិច្ចរបស់គណបក្ស ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានណែនាំអំពីចំណុចសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តក្រុមការងារបន្ដបំពេញការងារឲ្យសម្រេចតាមផែនការ ហើយបើជួបបញ្ហា ឬសំណូមពរអ្វីសូមរាយការណ៍ជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ដើម្បីដោះស្រាយជូនបានទាន់ពេលវេលា ។