ឯកឧត្តម សួស គង់ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃការងារសាងសង់ផ្លូវក្រាលក្រួសក្រហម ចំនួន០១ ខ្សែក្នុងស្រុកភ្នំស្រួច


កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រួច បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ ១០០ភាគរយ ការងារសាងសង់ផ្លូវក្រាលក្រួសក្រហម ចំនួន០១ ខ្សែប្រវែង ១១.៤០០ម៉ែត្រ ទទឹងខ្នងលើ ០៦ម៉ែត្រ និង សំណង់សិល្បការ ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលអនុវត្តដោយ ក្រុមហ៊ុនបូរីកម្មករ ខូអិលធីឌី ។