ដំណើរការសាងសង់ប្រព័ន្ធស្រោចស្រពទំនប់អាងទឹក ស្វាយ សម្រេចលទ្ធផលបាន៧០%ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ


គិតត្រឹមថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៧ នេះ ដំណើរការសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក ស្វាយ សម្រេចលទ្ធផលបានប្រមាណ ៧០% ហើយ ។
សូមរំលឹកជូនថា ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្រោចស្រពគ្រប់គ្រាន់ ដល់ដីស្រែរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំស្រង់ និងឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកស្វាយ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ ដោយបំពាក់បន្ថែមនូវសំណង់ទ្វារទឹក (ទ្វារ ០៣) ចំនួន ០១ កន្លែង ។ ក្រោយពេលសាងសង់ឡើងវិញរួច ប្រព័ន្ធនេះ នឹងសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣.៧០០ ហិកតា ស្រូវប្រាំង ចំនួន ២៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ២៥ ហិកតា ៕