រដ្ឋបាលរាជធានីភ្នំពេញកំពុងតម្លើងទ្រូងផ្លូវនៅមហាវិថីម៉ៅសេទុង


នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតម្លើងទ្រូងផ្លូវនៅមហាវិថីម៉ៅសេទុង ចាប់ពីភ្លើងស្តុបអាំងទែកុងទីណង់តាល់ដល់ស្ពានអាកាស ៥មករា។
ម្យ៉ាងទៀត ដោយភ្លើងបំភ្លឺដែលដាំនៅសងខាងចិញ្ចើមបាំងពន្លឺមែកឈើ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា ២ នៅជួរបេតុងទ្រូងផ្លូវវិញ។