ពុទ្ធបរស័ទរាប់ពាន់នាក់ ចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា


Bon 23 02 16 2 copy

     ពុទ្ធ​បរស័ទ​រាប់​ពាន់​នាក់ បាន​ជួប​ជុំ​គ្នា ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​នៅ​ថ្ងៃ​ទី​១៥ កើត​ខែ​មាឃ​ ពុទ្ធ​ស័ក​រាជ​ ២៥៥៩​ នៅ​លើ​បរិវេណ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ឬ​ឧត្តុង្គ ក្នុង​ស្រុក​ពញាឭ ខេត្ត​កណ្តាល​។

     ពិធី​បុណ្យ​មាឃ​បូជា​ថ្ងៃ​ច័ន្ទ​ទី​២២​ ខែ​កុម្ភៈ​នេះ បាន​ប្រព្រឹត្ត​ទៅ ដោយ​មាន​ការ​ចូល​រួម​ពី​សម្តេច​សង្ឃ​រាជ​ទាំង​២ ​គណៈ​និកាយ និង​ព្រះ​សង្ឃ​ពី​បណ្តា​វត្ត​នានា​ចំនួន​ ៤០០​អង្គ​ ។ ពិធី​នេះ បាន​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា និង​មាន​ការ​ចូល​រួម​ផង​ដែរ​ ពី​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា ឯកឧត្តម មិន ឃិន និង​អភិបាល​ខេត្ត​កណ្តាល ​។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​មន្ត្រី​រាជ​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ​។

     ពិធី​បុណ្យ​មាឃ​បូជា ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​ ១៥​កើត​ ខែ​មាឃ​ ដែល​ក្នុង​បំណង​រំឭ​ដល់​ព្រឹត្តិ​ការណ៍​សំខាន់​ៗ​ នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា នោះ​គឺៈ

     ទី​១- រំឭក​ដល់​ថ្ងៃ​ចតុ​រង្គ​សន្និ​បាត នៃ​ព្រះ​ភិក្ខុ​សង្ឃ​ទាំង ១២៥០​អង្គ នា​ថ្ងៃ​១៥​កើត ខែ​មាឃ​

     ​ទី​២- រំឭក​ដល់​ថ្ងៃ​ព្រះ​សម្មា​សម្ពុទ្ធ​ ដែល​ទ្រង់​បាន​ដាក់​អាយុ​សង្ខារ… និង​នៅ​ថ្ងៃ​១៥​កើត​ ខែ​មាឃ​នេះ​ផង​ដែរ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ព្រះ​បរម​គ្រូ​បាន​ត្រាស់​ដឹង​ផង​ដែរ ​។

     បុណ្យ​មាឃ​បូជា ​បាន​ធើ្វ​នៅ​តាម​បណ្តា​វត្ត​ទូទាំង​ប្រទេស​កម្ពុជា ដែល​តាម​វត្ត​នីមួយ​ៗ មាន​ការ​ដោត​ទង់​ជ្វា​លា​តាម​ប្រពៃណី​ពុទ្ធ​សាសនា​ផង​ដែរ​ ។

 Bon 23 02 16 3 copy  Bon 23 02 16 4 copy

Bon 23 02 16 5 copy  Bon 23 02 16 6 copy

Bon 23 02 16 7 copy  Bon 23 02 16 8 copy

Bon 23 02 16 9 copy  Bon 23 02 16 10 copy