ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹម ឈរលើប្រយោជន៍ជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្រោមការដឹកនាំដោយភាពវ័យឆ្លាត ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលកំពង់ចាម ធ្វើឱ្យអតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអតីតCNRP បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។
ជាក់ស្តែង នៅវេលាម៉ោង១១:៣០ នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រធានគណបក្សខេត្ត អញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ នៃអតីតCNRP ចំនួន៥ រូប ដឹកនាំដោយឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម ។ ជំនួបខាងលើក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ រួមនឹងឯកឧត្តមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយចំនួនទៀត ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ។
គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន:
១,លោក កែវ គឹមឆាន អតីតជាចៅសង្លាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម ។
២, លោក រាម ថន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។
៣, លោក ហាវ ប៑ុន ធឿន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។
៤, លោក សំ ម៉េង ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP ។
៥, កញ្ញា កែវ ចរិយា ជាអតីតប្រធានយុវជន អតីតCPRP សង្កាត់កំពង់ចាម ។