កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ខេត្តកណ្តាល មានលទ្ធភាពអនុវត្ត ចំនួន១៥៣គំរោង សរុបទឹកប្រាក់ ជិត២០០.០០០លានរៀល


កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ចាប់ពីឆ្នាំឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ខេត្តកណ្ដាលមានលទ្ធភាពសម្រាប់អនុវត្តចំនួន១៥៣គំរោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ច១០៦គំរោង, ផ្នែកសង្គមកិច្ចមាន២៣គំរោង,ផ្នែកបរិស្ថាន ០៦គំរោង, និងផ្នែករដ្ឋបាល សន្តិសុខសង្គម ចំនួន៨គំរោង ដែលមានទឹកប្រាក់ សរុបជិត២០០.០០០លានរៀល។

តួលេខនេះត្រូវបាន ឯកឧត្ដម នុត ពុធតារា អភិបាលរងខេត្តកណ្ដាល បានលើកឡើងក្នុង វេទិការពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ(២០២២ – ២០២៤) នៅសាលាខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ។

ថ្លែងក្នុងវេទិកានោះ ឯកឧត្តម អភិបាលរងខេត្ត បានសំណូមពរ អោយ តំណាងអង្គការសង្គមស៊ីវិល សប្បុរសជន និងបណ្តា មន្ទីរអង្គភាពនានា ពិនិត្យផ្សព្វផ្សាយ រាល់ព័ត៌មាន ដែលទទួលបានពីអង្គវេទិកា នៅថ្ងៃនេះ បន្តគៀងគរ ថវិកាជួយគាំទ្រ គម្រោងនានា របស់រដ្ឋបាលខេត្ត ក្រុងស្រុក និងឃុំសង្កាត់ ដែលបានស្នើឡើង ដើម្បីឆ្លើយតបឲ្យអស់ពីលទ្ធភាព តាមរយៈការគៀងគរ ប្រភពធនធាននានា ពីដៃគូអភិវឌ្ឍន៍និងក្រសួងស្ថាប័នពក់ពន្ធ័ ដើម្បីចូលរួមគាំទ្រ ក្នុងសិក្ខាសាលា សមាហរណកម្មផែនការ នៅថ្នាក់ក្រុង-ស្រុក នៅពេលខាងមុខ៕