លទ្ធផលនៃសន្និបាតរបស់គណ:កម្មាធិការកណ្តាលលើកទី ៤៣ របស់គណបក្សប្រជាជនកម្ពុជា


លទ្ធផលនៃសន្និបាតរបស់គណ:កម្មាធិការកណ្តាលលើកទី ៤៣ របស់គណបក្សប្រជាជនកម្ពុជាបានសម្រេចដូចខាងក្រោម :
1. ជ្រើសតាំងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ។
2. បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រជាឯកច្ឆ័ន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
3. ពិភាក្សាអំពិកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
4. អង្គសន្និបាតបានយល់ជ្រួតជ្រាបស៉ីជម្រៅអំពីខ្លឹមសារនៃទស្សន:សភាពការណ៏ឆ្នាំ ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្សក្នុងឆ្នាំ២០២២។