អភិបាលស្រុកស៊ីធរកណ្ដាល ចុះពិនិត្យ ដំណើរការ កសាង អភិវឌ្ឍន៍ផ្លូវមួយខ្សែ ក្នុងខេត្តព្រៃវែង


នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល បានចុះពិនិត្យ ដំណើរការ កសាង​ អភិវឌ្ឍន៍ផ្លូវមួយខ្សែ ដែលឆ្លងកាត់២ឃុំ​ គឺព្នៅទី១ និង ឃុំព្នៅទី២ ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
លោកអភិបាល​ ដោយមានការចូលរួមពីរក្រុមការងារកងវិស្វកម្ម និងអាជ្ញារធរឃុំ​ និងភូមិផងនោះ​ បានចុះពិនិត្យមើលសកម្មភាពធ្វើផ្លូវ​ ទាំងផ្លូវ​ ដែលបានកសាងហើយខ្លះ​ និងមិនទាន់បានកសាងសោះ​ (​ គំរោងផ្លូវដែលត្រូវអភិវឌ្ឍន៍​ ប៉ុន្តែនៅមានដើមឈើ​ និងរុក្ខជាតិជាច្រើន​ )​ ដែលមានទីតាំងភូមិសាស្រ្ត​ ស្ថិតនៅក្នុងភូមិបន្លិចស្វាយ ឃុំព្នៅទី១ រហូតដល់ ភូមិតាង៉កទន្លេ ឃុំព្នៅទី២​ ស្រុកសីុធរកណ្តាល​ ។

ឆ្លៀតនៅក្នុង​ឱកាសនោះដែរ​ លោកម៉ននី​ បណ្ឌិត​ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ​ កំលាំងវិស្វកម្មដែលកំពុងសាង់សង់ផ្លូវនេះ​ និងប្រជាពលរដ្ឋផងដែរ​ ដោយបាននាំយកនូវគ្រឿងបរិភោគមួយចំនួនទៅប្រគល់ជូនដល់ ក្រុមកង​វិស្វកម្ម ដែលកំពុងធ្វើផ្លូវនៅទីនោះ​ ។​ សូមបញ្ជាក់ផងដែរថា​ ផ្លូវដែលកំពុងសាងសង់នេះ​ ជាផ្លូវប្រវត្តិសាស្រ្ត​ ដែលមិនដែលមានពីមុនទេ